thumbnail

អំពី គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច

អំពីយើង

គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច ជាបុត្រសម្ពន្ធមួយរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលត្រូវបានបង្កើតឡើងក្នុងបំណងស្រាវជ្រាវ និងប្រមូលចងក្រងនូវគំនិត ទស្សនៈយល់ឃើញជុំវិញបញ្ហាសុខភាព សង្គម ការអប់រំ អាជីវកម្ម វប្បធម៌ ប្រវត្តិសាស្ត្រ អក្សរសិល្ប៍ ។ល។ ដើម្បីចែករំលែកចំណេះដឹងទាំងអស់នោះទៅកាន់មហាជន តាមរយៈការបោះពុម្ពផ្សាយយ៉ាងទូលំទូលាយ។ មកទល់នឹងពេល​នេះ គ្រឹះ​ស្ថាន​យើងបានផលិតនិងបោះពុម្ពស្នាដៃរហូតដល់ទៅ១៣ចំណងជើង ក្នុងនោះស្នាដៃ៨ចំណងជើង និពន្ធដោយ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចាន់ឌី ​ ដែលស្នាដៃទាំងនេះសុទ្ធសឹងតែជាទស្សនៈយល់ឃើញជុំវិញបញ្ហាសង្គម ការអប់រំ ទស្សនៈស្ដីពីជីវិត ប្រវត្តិសាស្ត្រជាតិ និងគតិអាជីវកម្ម ជាដើម។

ក្រៅពីចែករំលែកស្នាដៃទៅដល់បណ្ណាល័យនៅទីជនបទដាច់ស្រយាល និងចែកជូនជាធម្មទានដល់បព្វជិត យុវជន និងសិស្សនិស្សិត រាល់ចំណូលទទួលបានពីការលក់ស្នាដៃទាំងនេះនៅលើទីផ្សារ គ្រឹះស្ថានយើងបានប្រើប្រាស់ដើម្បី​គាំទ្រដល់កម្មវិធីសប្បុរសធម៌របស់មូលនិធិ ម៉េងលី ជេ. គួច (MJQF) ដែលជានិច្ចកាល មូលនិធិនេះតែងតែចុះជួយប្រជាពលរដ្ឋខ្វះខាតនៅតាមមូលដ្ឋានជាក់ស្តែង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងវិញទៀត ដោយមាន​ការទទួលស្គាល់​លើគុណភាពនៃប្រព័ន្ធអប់រំរបស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលា​រៀន អនុ្តរទ្វីប អាមេរិកាំង នៅទូទាំង​ប្រទេស ទើបបណ្តាលឱ្យគ្រឹះ​ស្ថាន​បោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច អាចបញ្ជ្រាបខ្លួនទៅ​កាន់អ្នកអានបានកាន់តែច្រើនឡើងៗ និងស្ទើរពេញផ្ទៃប្រទេស។

 



 

បោះពុម្ពជាមួយយើង

គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច លើកទឹកចិត្តឱ្យកវីនិងអ្នកនិពន្ធខ្មែរទាំងអស់ មិនថានិពន្ធស្នាដៃប្រភេទណានោះទេ គឺអាចផ្ញើស្នាដៃទាំងនោះមកគ្រឹះស្ថានយើងខ្ញុំ ដើម្បីទទួលបានឱកាសបោះពុម្ព​ផ្សាយស្នាដៃខ្លួន។ យើងខ្ញុំនឹងពិចារណាជួយទ្រទ្រង់ដល់ការបោះពុម្ពផ្សាយ ក៏ដូចជាចូលរួមលើកកម្ពស់ដល់វិស័យអក្សរសិល្ប៍ និងអក្សរសាស្ត្រជាតិ។ ជាពិសេស យើងខ្ញុំចង់លើកទឹកចិត្តដល់កវីនិងអ្នកនិពន្ធ មិនថាក្នុងវ័យ ឬភេទណានោះទេ ដែលមានស្នាដៃពោរពេញដោយប្រតិដ្ឋញាណ។

រាល់កិច្ចការនិពន្ធ ស្រាវជ្រាវ ប្រមូលចងក្រង និងបោះពុម្ពផ្សាយរបស់គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច គឺជាចំណែកនៃការប្រឹងប្រែងរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុងគោលបំណង​សាយភាយ​ចំ​ណេះ​​ដឹងដ៏មានគុណភាពទៅដល់អ្នកអានក្នុងប្រទេស និងនៅថ្នាក់តំបន់។