thumbnail

ឈុំ វាសនា

អ្នកស្រាវជ្រាវនិងវាយអត្ថបទ

ឈុំ វាសនា

លោក ឈុំ វាសនា កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៩០ នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ឪពុក លោកឈ្មោះ រស់ រ៉ង ម្ដាយឈ្មោះ ស៊ន ស៊ីណា មានមុខរបរជាកសិករ។ លោក វាសនា មានបងប្អូន៥នាក់ ស្រី៤នាក់ ប្រុស១នាក់ ហើយលោកជាកូនទី២។

បន្ទាប់ពីបញ្ចប់ការសិក្សាពីពុទ្ធិកវិទ្យាល័យពោធិ៍សាត់ នៅឆ្នាំ២០១៣ លោកបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្របាលី-សំស្ក្រឹត និងភាសាបរទេស ជំនាញអក្សរសាស្ត្រអង់គ្លេស នៅពុទ្ធិកសាកលវិទ្យាល័យសីហនុរាជ និងបានបញ្ចប់ការសិក្សាដោយជោគជ័យនៅឆ្នាំ២០១៧។

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ នៅឆ្នាំ២០១៨ដល់២០១៩ លោក ឈុំ វាសនា ក៏បានក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស កម្រិត Beginner នៅសាលារៀនឯកជនមួយ ស្ថិតក្នុងខេត្តកណ្ដាល។ ក្នុងបុព្វហេតុចង់ផ្លាស់ប្ដូរបទពិសោធការងារផងនិងចង់ចូលរួមចំណែកអភិវឌ្ឍន៍ក្រុមហ៊ុន ម៉េងលី ជេ. គួច ផងនោះ នៅឆ្នាំ២០១៩ លោកក៏បានចូលមកបម្រើការងារក្នុងគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច ក្នុងតួនាទីជាអ្នកអ្នកស្រាវជ្រាវនិងវាយអត្ថបទ រហូតមកដល់បច្ចុប្បន្ន៕

Email:veasna.chhum@mjqeducation.edu.kh

Tel:0966581143