ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

មានពុកមានម៉ែ តែកូនកំព្រា 0

ផ្សាយដោយ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច
ផ្សាយលើកទី១ ខែកក្កដា ឆ្នាំ២០២៦
ចំនួនទំព័រ ៤០១
ទំហំ ១៣ x ២៥ សង់ទីម៉ែត្រ
ភាសា ខ្មែរ
កម្រិតអាន គ្រប់ស្រទាប់វ័យចាប់ពីកម្រិតអនុវិទ្យាល័យឡើងទៅ

មានពុកមានម៉ែ តែកូនកំព្រា

«តើកូនអាចក្លាយជាក្មេងកំព្រាដោយរបៀបណា បើម្ដាយឪពុករបស់ពួកគេនៅមានជីវិតនៅឡើយ

សំណួរនេះ គឺជាបេះដូងនៃសៀវភៅ «មានពុកមានម៉ែ តែកូនកំព្រា» ដែលជាស្នាដៃនិពន្ធទី១៤ របស់អ្នកនិពន្ធ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។

សៀវភៅថ្មីដែលមាន​កម្រាស់​៤០១ទំព័រនេះ នឹងនាំ​អារម្មណ៍​ប្រិយ​​មិត្ត​អ្នកអាន​ឱ្យបានឈ្វេងយល់ពីការពិតមួយដែលមនុស្សជាច្រើនធ្លាប់មើលរំលង ពោលគឺ «ភាពកំព្រា​ផ្លូវ​ចិត្ត»​​ ដែលបាន​និងកំពុងតែកើតមានឡើងនៅក្នុងគ្រួសារខ្មែរនាពេលបច្ចុប្បន្ន។

សៀវភៅនេះចែកចេញជា៦ចំណុចធំៗ ដោយផ្សារភ្ជាប់សាច់រឿងចាប់ពីការកសាងគ្រួសារ បញ្ហាប្រឈម​ដែល​បន្តិចម្តងៗបានបំផ្លាញទំនាក់ទំនងក្នុងគ្រួសារ ផលវិបាកបណ្តាលមកពីការបែកបាក់គ្រួសារ ភាពខុសគ្នារ​វាងក្ដី​ស្រឡាញ់ពិតនិងក្ដីស្រឡាញ់ក្លែងក្លាយ ការឈឺចាប់ដ៏ស្ងៀមស្ងាត់របស់កូនៗដែលកំពុងតែមានឪពុកម្ដាយ ប៉ុន្តែ​ខ្វះ​ភាព​​កក់​ក្តៅផ្លូវចិត្ត រហូតដល់បញ្ហាសង្គមធ្ងន់ធ្ងរដែលកើតឡើងក្រោយ​ពេលសង្គមគ្រួសារ​ចាប់ផ្ដើម​ប្រេះ​ស្រាំ​​ខ្ទេចខ្ទាំ។

ជាជាងការរិះគន់ឬចោទប្រកាន់នរណាម្នាក់ អ្នកនិពន្ធមានចេតនានាំអ្នកអានឱ្យ​ចូលរួមពិចារណា​ស៊ីជម្រៅ​​​ជុំវិញបញ្ហាអាពាហ៍ពិពាហ៍ ការចិញ្ចឹមបីបាច់កូន ការមានទំនួលខុសត្រូវ គុណតម្លៃ និងសុខុមាលភាពផ្លូវ​ចិត្ត​សង្គម គ្រួសារ និងកូនៗ។ សៀវភៅនេះមិនត្រឹមតែសួរថា «តើបញ្ហាទាំងអស់នេះកើតឡើងដោយសារអ្វី?» ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងជំរុញឱ្យប្រិយមិត្តអ្នកអានស្វែងរកចម្លើយជុំវិញសំណួរ «តើយើងអាចធ្វើអ្វីខ្លះ ដើម្បី​កសាងខ្លួនឯង គ្រួសារ និង​សង្គមឱ្យរឹងមាំនិងប្រសើរឡើង?»។

ជាស្នាដៃដែលសមស្របនឹងបរិបទសង្គមបច្ចុប្បន្ន «មានពុកមានម៉ែ តែកូនកំព្រា» គឺជាសៀវភៅ​ដែល​ជនា​នុ​ជន​គ្រប់រូបគួរអាន ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាឧត្តមបុគ្គលដែលនឹងមានសមត្ថភាពក្លាយជាឪពុកម្ដាយគេ ជា​ពិសេស​​យុវជនដែលកំពុងត្រៀមកសាងគ្រួសារ គ្រូបង្រៀន អ្នកប្រឹក្សា អ្នកដឹកនាំសហគមន៍ អ្នករៀប​ចំគោល​នយោបាយ និងអ្នកដែលចេះឈឺឆ្អាលចំពោះអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។ លើសពីការបង្ហាញបញ្ហា សៀវភៅនេះនឹងនាំប្រិយមិត្តអ្នកអានទាំងអស់គ្នាឱ្យត្រឡប់មកស្វែងយល់ឡើងវិញពីអត្ថន័យពិតនៃសេចក្ដីស្រឡាញ់ ការ​ទទួល​ខុសត្រូវ និងចំណងមនុស្សធម៌ក្នុងសង្គមដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។

សៀវភៅ «មានពុកមានម៉ែ តែកូនកំព្រា» មានដាក់លក់នៅបណ្ណាគារ អន្តរទ្វីប (គ្រប់សាខា), បណ្ណាគារ​ដៃគូ​ក្នុង​រាជធានីភ្នំពេញ និងបណ្ណាគារនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

 

AVAILABLE AT STORES:
  • International Book Center (IBC 13 Locations)
  • Peace Book Center (PBC 4 Locations)
  • KINOKUNIYA Book Stores
  • Bak Touk Book Center Near Orusey
  • Bak Touk Copy & Printing Near Pink House
  • Scholar Book & Library
  • Bak Touk 2 Tmey
  • Monument Books and Toys (6 Locations)
  • Angkor Thom Book Center (Near Vannda)
  • Angkor Thom Book Center (Kampuchea Krom)
  • Nokor Thom Book Shop (2 Locations)
  • Popular and Stationaries Book Shop (Hengly)
  • Popular and Stationaries Book Shop (Sonthormok)
  • Smart Mart (Aii and AIS, all campuses)
  • Intercon Bookstore (Aii and AIS, all campuses)
  • Veng Heng Book Shop
  • LA Bookstore
  • TAKHMAO BOOKSHOP II
  • Bak Touk Copy & Printing Krong Takmao
  • Angkor Chey Book Shop

ONLINE: