១០៨ ចក្ខុវិស័យ គួចម៉េងលី 0

បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច
កាលបរិច្ឆេទ ខែតុលា ឆ្នាំ២០១៨
ចំនួនទំព័រ ៥២១ ទំព័រ
ទំហំ ១៤ x ២៣ សង់ទីម៉ែត្រ
ភាសា ខ្មែរ

"១០៨ ចក្ខុវិស័យ គួច ម៉េងលី" ជាវណ្ណកម្មដ៏ល្អវិចិត្រទី៥  និពន្ធដោយអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី  ដែល​រៀបរាប់ពីពិសោធន៍ជីវិតក្នុងអាជីពជាធុរជន បង្ហាញពីចក្ខុវិស័យចម្រុះខ្លះៗនៃយុទ្ធសាស្ត្រធ្វើជំនួញប្រកប​ដោយ​និរន្តភាព។ ចែករំលែកវិធីសាស្ត្រលើកទឹកចិត្តខ្លះៗដើម្បីគោលដៅជីវិតច្បាស់​លាស់ មិនថាក្នុងអាជីពការងារ គ្រួសារ ស្នេហា ការសិក្សា និងកិច្ចការសហគមន៍នោះទេ។ បណ្តុះឱ្យមានភាពក្លាហាន មិន​កំសាកញី មិនបាក់ស្បាត ផ្ទុយទៅវិញមានការទទូច តស៊ូព្យាយាមម្ចាស់ការ មិនប្រញាប់ចុះចាញ់នឹងបញ្ហា។ បណ្តុះឱ្យមានវប្បធម៌ចែករំលែក ក្នុងការចាប់យកឱកាសនៃអាជីពការងារចំពោះមុខ និងទៅអនាគត តាមចំណង់ចំណូលចិត្ត ចំណេះដឹង បទពិសោធ និងជំនាញ ដែលជាទេពកោសល្យរបស់មនុស្សម្នាក់ៗ។

ស្នាដៃនេះ ជាប្រភេទកម្រងបណ្តុំទស្សនៈខ្លីៗ ស្តីពីចក្ខុវិស័យដែលយើងងាយនឹងអនុវត្តនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដែលកម្រងបណ្តុំទស្សនៈខ្លីៗទាំងនោះរួមបញ្ចូលគ្នាបាន១០៨ចក្ខុវិស័យ និងដែលស្តែងចេញពីពិសោធជីវិតការងាររបស់អ្នកនិពន្ធផ្ទាល់។ ទាំងនោះជាចក្ខុវិស័យផ្ទាល់របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដោយមិនឆ្លុះបញ្ចាំង ឬពាក់ព័ន្ធនឹងគោលការណ៍នៃចក្ខុវិស័យរបស់ទ្រឹស្តីណាមួយឡើយ។ ពោលជាគោលគំនិតបណ្តុះ និងពង្រីកចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយញាណទស្សនៈស្តីពីជីវិត ការសិក្សា ការងារ គ្រួសារ សង្គម ទំនាក់ទំនងសង្គម និងមធ្យោបាយបង្កើតគំនិត រក្សាគំនិត និងដោះស្រាយប្រកបដោយចីរភាព ដែលស្តែងចេញពីគុណតម្លៃនៃបទពិសោធរបស់អ្នកនិពន្ធ។

AVAILABLE AT STORES:
  • KINOKUNIYA Book Stores
  • Monument Books and Toys (6 Locations)
  • International Book Center (IBC 4 Locations)
  • Peace Book Center (PBC 4 Locations)
  • Angkor Thom Book Center (Near Vannda)
  • Angkor Thom Book Center (Kampuchea Krom)
  • Nokor Thom Book Shop (2 Locations)
  • Popular and Stationaries Book Shop (Hengly)
  • World Book Shop
  • Popular and Stationaries Book Shop (Sonthormok)
  • Smart Mart (Aii and AIS, all campuses)
  • Intercon Bookstore (Aii and AIS, all campuses)
  • Behind Sisovat Book Shop
  • Under The Roof of Publishing House
  • Nokor Book
  • Seithakun Book Shop
  • Daily Plus
ONLINE: