ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សមុច្ច័យសិល្បៈគំនូរ

បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច
កាលបរិច្ឆេទ ខែតុលា ឆ្នាំ២០២៥
ចំនួនទំព័រ ១១៥៨ ទំព័រ
ទំហំ ២៣សម x ២៩សម
ភាសា ខ្មែរ

      សមុច្ច័យសិល្បៈគំនូរ” ជាសៀវភៅដែលបានកត់ត្រានូវប្រវត្តិរបស់រូបគំនូរដែលបានគូរដោយមជ្ឈមណ្ឌលវិចិត្រកម្ម ងិន សុខចាន់ថន សម្រាប់តាំងលម្អ ប្រើប្រាស់តាមអគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង និងការិយាល័យនៃផ្នែកគាំទ្រសំខាន់ដទៃទៀត នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ស្របតាមអនុសាសន៍ដឹកនាំចង្អុលបង្ហាញមកពីសំណាក់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត   គួច ម៉េលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។

       សៀវភៅដែលមានកម្រាស់១១៥៨ទំព័រនេះ បានរៀបរាប់នូវសាវតានិងប្រវត្តិនៃការកកើតមជ្ឈមណ្ឌលវិចិត្រកម្ម ងិន សុខចាន់ថន ប្រវត្តិរូបសង្ខេបរបស់វិចិត្រករ ប្រវត្តិសង្ខេបនៃអគារនីមួយៗរបស់មជ្ឈមណ្ឌលសាលា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង រួមទាំងសម្រង់សមុច្ច័យសិល្បៈគំនូរ ដែលតាំងក្នុងអគារ ក៏ដូចនៅតាមបរិវេណសាលាទាំងពីរផងដែរ។ ស្នាដៃនេះ នឹងបង្ហាញនូវសមុច្ច័យសិល្បៈគំនូរ ដែលមានលក្ខណៈរស់រវើក បង្កប់នូវអត្ថន័យជ្រាលជ្រៅ និងផ្តល់នូវភាពទាក់ ដែលប្រសូតចេញពីគំនិតច្នៃប្រតិដ្ឋរបស់វិចិត្រករ និងត្រូវបានបង្កើតស្នាដៃឡើងសម្រាប់សាលា និងក្រុមហ៊ុនទាំងមូល។

       តាមរយៈសៀវភៅនេះ បុគ្គលិកនឹងបានយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសង្ខេបរបស់អគារនីមួយៗ ប្រវត្តិស្នាដៃសិល្បៈគំនូរដែលបានដាក់តាំងបង្ហាញនៅក្នុងអគារសាលានិងក្រុមហ៊ុន ដែលនេះនឹងក្លាយជាប្រយោជន៍​ក្នុងការចូលរួមរក្សាទុកនូវភាពសម្បូរបែបនៃសិល្បៈគំនូរដែលជាស្នាដៃរបស់វិចិត្រករប្រចាំនៅក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។

AVAILABLE AT STORES:
  • International Book Center (IBC 13 Locations)
  • Peace Book Center (PBC 4 Locations)
  • KINOKUNIYA Book Stores
  • Bak Touk Book Center Near Orusey
  • Bak Touk Copy & Printing Near Pink House
  • Scholar Book & Library
  • Bak Touk 2 Tmey
  • Monument Books and Toys (6 Locations)
  • Angkor Thom Book Center (Near Vannda)
  • Angkor Thom Book Center (Kampuchea Krom)
  • Nokor Thom Book Shop (2 Locations)
  • Popular and Stationaries Book Shop (Hengly)
  • Popular and Stationaries Book Shop (Sonthormok)
  • Smart Mart (Aii and AIS, all campuses)
  • Intercon Bookstore (Aii and AIS, all campuses)
  • Veng Heng Book Shop
  • LA Bookstore
  • TAKHMAO BOOKSHOP II
  • Bak Touk Copy & Printing Krong Takmao
  • Angkor Chey Book Shop

ONLINE: