កម្រងកំណាព្យពីដួងចិត្ត 0

បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច
កាលបរិច្ឆេទ ខែកញ្ញា ឆ្នាំ២០២០
ចំនួនទំព័រ ៣៥៦ ទំព័រ
ទំហំ ១៣ x ១៩.៥ សង់ទីម៉ែត្រ
ភាសា ខ្មែរ

"កម្រងកំណាព្យពីដួងចិត្ដ " គឺជាកម្រងវណ្ណកម្មទី៨ និពន្ធដោយ អ្នកឧកញ៉ា វេជ្ជ​បណ្ឌិត គួច ម៉េងលី។ ស្នាដៃនេះ ត្រូវ​និម្មិតឡើងដោយប្រើប្រាស់ទម្រង់​កាព្យខ្មែរ ជាមធ្យោ​បាយ​លើក​​យក​ទស្សន​ទាន​របស់កវីនិពន្ធ មក​ចែក​រំលែកដល់ប្រិយមិត្តអ្នកអាន។  សៀវភៅ​ដែល​មាន​កម្រាស់ ៣៥៦ទំព័រនេះ នឹង​បង្ហាញមិត្តអ្នកអានអំពីគំនិតយល់ឃើញ មតិ​យោបល់​អំពី​សីល​ធម៌ បទពិសោធ និងការតស៊ូដើម្បីភាពជោគជ័យក្នុងជីវិត ដែលកវីនិពន្ធបាន​ឆ្លងកាត់​កន្លង​មក។ លើស​ពីនោះទៅទៀត វណ្ណកម្មនេះនឹង​ចែករំលែកដល់មិត្តអ្នកអានបន្ថែមទៀត នូវ​ទស្សនៈ​ទាក់​ទង​នឹង​​ការ​កសាង​សុភ​​មង្គល ការអប់រំ ការជំរុញលើក​ទឹក​ចិត្ត ភាពជាអ្នកដឹកនាំ មាគ៌ាបុគ្គលជោគជ័យ និង​គតិ​អាជីវកម្ម តាម​រយៈ​ភាសាកាព្យ។ ម៉្លោះហើយ មិត្តអ្នក​អានអាច​ឈ្វេង​យល់​បន្តបាននូវគន្លឹះសាមញ្ញៗ ​គ្រាន់​ជា​ជំនួយ​ដល់​កិច្ចបង្កើន​សមត្ថ​ភាព​​​គិត​​ពិចារ​ណា មានភាពអំណត់អត់ធន់ តស៊ូក្នុងដំណើរជីវិត និងជំរុញ​លើកទឹកចិត្ត​ខ្លួន​ឯង​ជានិច្ច។​ តាមរយៈស្នាដៃនេះ ប្រិយមិត្តអ្នកអាន នឹងបានឈ្វេងយល់បន្ថែម​ទៀតពីទម្រង់​សិល្បៈតែង​កំណាព្យ​ខ្មែរ​យើង ដែលជាកេរតំណែលដ៏ផូរផង់មួយ មានអាយុកាលរាប់សតវត្សរ៍។

គួរបញ្ចាក់ផងដែរថា កម្រងកំណាព្យពីដួងចិត្ត ឬ Poems from the heart នេះ គឺជា​សមិទ្ធផល​ទី១២ហើយ ដែលចេញផ្សាយដោយ គ្រឹះស្ថានបោះពុម្ពនៃ​សាកល​វិទ្យាល័យ ម៉េង​លី ជេ. គួច៕

AVAILABLE AT STORES:
  • KINOKUNIYA Book Stores
  • Monument Books and Toys (6 Locations)
  • International Book Center (IBC 4 Locations)
  • Peace Book Center (PBC 4 Locations)
  • Angkor Thom Book Center (Near Vannda)
  • Angkor Thom Book Center (Kampuchea Krom)
  • Nokor Thom Book Shop (2 Locations)
  • Popular and Stationaries Book Shop (Hengly)
  • World Book Shop
  • Popular and Stationaries Book Shop (Sonthormok)
  • Smart Mart (Aii and AIS, all campuses)
  • Intercon Bookstore (Aii and AIS, all campuses)
  • Behind Sisovat Book Shop
  • Under The Roof of Publishing House
  • Nokor Book
  • Seithakun Book Shop
  • Daily Plus
ONLINE: