បោះពុម្ពដោយ | គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច |
---|---|
កាលបរិច្ឆេទ | ខែកក្កដា ឆ្នាំ២០២១ |
ចំនួនទំព័រ | ១៤៨ ទំព័រ |
ទំហំ | ១០.៥ X ១៧.៥ សង់ទីម៉ែត្រ |
ភាស | ខ្មែរ |
"ខោអាវចាស់" ជាកម្រងកំណាព្យដំបូងរបស់កវីនិពន្ធ តន វិបុល បោះពុម្ភផ្សាយជាភាសាខ្មែរ បន្ទាប់ពីស្នាដៃរឿងខ្លីមួយចំនួនរបស់លោកត្រូវបានបោះពុម្ភផ្សាយក្នុងសៀវភៅកម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្តរូបខ្ញុំ។ ស្នាដៃនេះនឹងអនុញ្ញាតឱ្យអ្នកអានចូលរួមគិតពិចារណាអំពីហេតុនិងផល និងស្វែងរកដំណោះស្រាយតាមវិធីសាស្ត្ររៀងៗខ្លួន ឬផ្លាស់ប្ដូរអាកប្បកិរិយា ដើម្បីផ្ដល់សេចក្ដីចម្រុងចម្រើនជូនចំពោះមនុស្សជាតិ រុក្ខជាតិនិងសត្វ ដែលនៅជុំវិញខ្លួន។ សៀវភៅកម្រាស់១៤៨ទំព័រនេះ ក្រៅពីបង្កប់គំនិតនិងទស្សនៈតាមបែបសកលនិយម ដែលអនុញ្ញាតឱ្យអ្នកអានគិតពិចារណាតាមការគួរហើយនោះ ក៏មានឈ្លេចនូវរឿងរ៉ាវដែលកើតមានឡើងក្នុងសង្គមបច្ចុប្បន្ន ជួយឱ្យអ្នកអានឃើញជាក់ស្ដែងនូវរឿងរ៉ាងទាំងនោះ តាមរយៈភាសាកាព្យរបស់កវីនិពន្ធ។ ទោះស្នាដៃនេះមានខ្លឹមសារតិច ឬច្រើនយ៉ាងណាចំពោះសង្គមជាតិ វាជាចក្ខុវិស័យមួយរបស់កវីនិពន្ធដែលបានព្យាយាមលើកយកទិដ្ឋភាពរួម និងគំនិតចម្រុះដោយឡែក ទៅកាន់អ្នកអានគិតពិចារណាតាមសមត្ថភាពខ្លួន ។
តាមរយៈខ្លឹមសារក្នុងស្នាដៃនេះ កវីនិពន្ធសង្ឃឹមនិងជឿជាក់ទាំងស្រុងថា ពិតជាបានផ្ដល់អត្ថប្រយោជន៍ដល់អ្នកអាន ជាពិសេសជួយអ្នកអានឱ្យរីកដុះដាលនូវផ្នត់គំនិតវិជ្ជមាន បន្ទាប់ពីយល់និងរកឃើញរឿងរ៉ាវនានាដែលកវីនិពន្ធបានបង្កប់និងបង្ហាញនៅក្នុងស្នាដៃ បើទោះបីអ្វីដែលទាមទារនោះត្រឹមជា ខោអាវចាស់ ក្នុងទំព័រអក្សរសិល្ប៍ក៏ដោយចុះ។