| បោះពុម្ពដោយ | គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច |
|---|---|
| កាលបរិច្ឆេទ | ខែតុលា ឆ្នាំ២០២៥ |
| ចំនួនទំព័រ | ៣៥៨ ទំព័រ |
| ទំហំ | ២៣សម x ២៩សម |
| ភាសា | ខ្មែរ |
“កម្រងព័ត៌មានគ្រឿងសង្ហារិម” ជាសៀវភៅដែលបានកត់ត្រានូវប្រវត្តិរបស់គ្រឿងសង្ហារិមដែលផ្នែកផលិតកម្មទូទៅ បានផលិតសម្រាប់ប្រើប្រាស់តាមអគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀនអន្តរទ្វីប អាមេរិកាំង និងការិយាល័យនៃផ្នែកគាំទ្រសំខាន់ដទៃទៀត នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ស្របតាមអនុសាសន៍ដឹកនាំចង្អុលបង្ហាញមកពីសំណាក់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ។
សៀវភៅដែលមានកម្រាស់៣៥៨ទំព័រនេះ បានរៀបរាប់នូវសាវតាប្រវត្តិ នៃការកកើតផ្នែកផលិតកម្មទូទៅ ប្រវត្តិរូបសង្ខេបជាងជំនាញ និងប្រវត្តិអគារនីមួយៗ របស់មជ្ឈមណ្ឌលសាលា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលក្នុងអគារនីមួយៗបានបង្ហាញអំពីគ្រឿងសង្ហារិមប្រណីតភាព លម្អ ប្រើប្រាស់ក្នុងអគារដែលផ្តល់នូវភាពទាក់ទាញដ៏ល្អឯក សម្រាប់សាលារៀន និងក្រុមហ៊ុនទាំងមូល។
តាមរយៈសៀវភៅនេះបុគ្គលិកនឹងបានយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិរបស់អគារនីមួយៗ និងប្រវត្តិគ្រឿងសង្ហារិមដែលបានដាក់ឱ្យប្រើប្រាស់នៅក្នុងអគារសាលា និងក្រុមហ៊ុន ដើម្បីជាប្រយោជន៍រក្សាទុកនូវភាពសម្បូរបែបនៃប្រភេទគ្រឿងសង្ហារិមដែលជាងជំនាញបានផលិត។
ONLINE: