លោក ផន ផានឿន កើតឆ្នាំ១៩៩៤ នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ ផានឿនបានសិក្សាជំនាញតែងនិពន្ធពីអ្នកនិពន្ធរៀមច្បងជាច្រើនរូប ដែលភាគច្រើនមានប្រភពរៀនសូត្រចេញពីអតីតសមាគមអក្សរសិល្ប៍ នូ ហាច តាំងពីកំលុងឆ្នាំ២០០១៥ ម៉្លេះ។ ប៉ុន្តែមុននឹងទទួលបានការបណ្តុះបណ្តាលពីកវីនិពន្ធរៀមច្បង ផានឿន ក៏ធ្លាប់បានរៀនវិជ្ជាតែងនិពន្ធតាំងពីកាលគ្រាជាសមណសង្ឃ ផងដែរ។
បញ្ចុប្បន្ន លោក ផន ផានឿន ត្រូវបានទទួលស្គាល់ថាជាអ្នកនិពន្ធឆ្នើមមួយរួប បន្ទាប់ពីទទួលបានជ័យលាភីពីការប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ពានរង្វាន់ពុទ្ធសាសនបណ្ឌិត្យ លើពីរផ្នែកផ្ទួនគ្នា រួមមាន ៖ កំណាព្យរឿង «ភ្លើងធូប» និងរឿងខ្លី «ខ្លាច»។ មិនតែប៉ុណ្ណោះ ផានឿន ក៏ធ្លាប់ទទួលបានជ័យលាភី ពីមហោស្រពអក្សរសិល្ប៍ខ្មែរ លើកទី៧ ចំពោះស្នាដៃកំណាព្យទំនើបនិយម ក្រោមចំណងជើងថា «ឈ្នាន់កង់»។ នៅខែមេសា ឆ្នាំ២០២៣ ផានឿនទទួលបានជយលាភីចំណាត់ថ្នាក់លេខ៥ លើការប្រកួតប្រជែងសរសេរប្រលោមលោកខ្នាតខ្លី រឿង «ខ្យល់និស្ស័យ» នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ផងដែរ។បច្ចុប្បន្ន លោក ផន ផានឿន បានទទួលឱកាសចូលរួមបំពេញការងារ នៅផ្នែកគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច លើតួនាទី «អ្នកនិពន្ធ» ដែលត្រូវទទួលបន្ទុកលើកិច្ចការរៀបរៀង និងចងក្រង។
Email: phanoeurn.phorn@mjqeducation.edu.kh
Tel: 010 300 043