thumbnail

សែម ឫទ្ធី

 

សែម ឫទ្ធី


បណ្ណាធិការរង

លោក សែម ឫទ្ធី កើតឆ្នាំ១៩៩០ នៅស្រុករំដួល ខេត្តស្វាយរៀង ដែលមានឪពុកជាមន្រ្តីរាជការចូលនិវត្តន៍ និងម្ដាយជាស្ត្រីមេផ្ទះ។ លោក ឫទ្ធី គឺជាបណ្ណាធិការរងនៅក្នុងគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញអក្សរសាស្ត្រខ្មែរពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ២០១៥ ក្រោមជំនួយអាហារូបករណ៍ពីធនាគារពិភពលោក(World Bank)។ បច្ចុប្បន្ន លោកជាបេក្ខភាពអនុបណ្ឌិតជំនាញភាសាវិទ្យា ដែលសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយទទួលអាហារូបករណ៍ពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ស្នាដៃនិពន្ធដំបូងរបស់លោក ដែលគណៈកម្មការសមូហកម្មមន្តទឹកខ្មៅជ្រើសរើសយកទៅបោះពុម្ពផ្សាយរួមគ្នានៅក្នុងសមូហកម្មមន្តទឹកខ្មៅឆ្នាំ២០១៩ ជំនាន់ទី៣ ក្នុងសៀវភៅ ខ្មាសខ្លួនឯង គឺរឿង វ៉ែនតា ។ រឿង វ៉ែនតា របស់លោក ក៏ត្រូវបានទូរទស្សន៍អនឡាញ អឹម ជេ. ឃ្យូធីវី សុំសិទ្ធិយកទៅផលិតជាភាពយន្តអប់រំខ្លី ដើម្បីចេញផ្សាយផងដែរ។ ចំណែករឿងខ្លីរបស់លោក ដែលបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅ កម្រងរឿងខ្លីឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្តរូបខ្ញុំ មានពីររឿង ដូចជារឿង ថ្ងៃដំបូងរបស់ខ្ញុំ និង សន្ដានចិត្តលោកប្រធាន ។ ដោយឡែក ថ្មីៗនេះលោកបានបោះពុម្ពផ្សាយរឿងខ្លីពីររឿងទៀតនៅក្នុងសៀវភៅ ខ្ញុំលុយ ក្នុងនោះមានរឿង ខ្មោចព្រាយដើមពោធិ៍ និងរឿង ទ្រពងចិន ។ ក្រៅពីនេះ លោកនៅមានស្នាដៃរឿងខ្លីជាច្រើនទៀតដែលពុំទាន់បោះពុម្ពផ្សាយ ក្នុងនោះមានដូចជារឿង ល្មៀតស និងរឿង លិចដល់ទ្រូង ជាដើម៕

Email: rithysem@mjqeducation.edu.kh

Tel: 077 68 44 91