thumbnail

ភួន វណ្ណឆយ

ភួន វណ្ណឆយ


ជំនួយការអ្នកវាយអត្ថបទ

 

        ភួន វណ្ណឆយ កើតនៅឆ្នាំ២០០៣ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ កញ្ញាជាអតីតយុវជនកាយរិទ្ធនៅវិទ្យាល័យ ស្រេង គីម។ បច្ចុប្បន្ន កញ្ញាបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រភាសាវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កំលុងពេលសិក្សានៅថ្នាក់មហាវិទ្យាល័យ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ កញ្ញាបានចុះកម្មសិក្សានៅគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច នៅកំលុងឆ្នាំ២០២៣។ នៅទីនេះហើយដែលជួយបណ្ដុះបណ្ដាលសមត្ថភាព កញ្ញាឱ្យទទួលបានបទពិសោធ ថែមទាំងធ្វើឱ្យកញ្ញាស្គាល់ពីសង្គមការងារទៀតផង។

        ក្រោមកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ទើបនៅឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ការសិក្សាពីដេប៉ាតឺម៉ង់ភាសាវិទ្យាដោយជោគជ័យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើជំនាញ ភាសាវិទ្យា កញ្ញាក៏ទទួលបានឱកាសចូលបម្រើការងារពេញសិទ្ធិ លើតួនាទីជា «ជំនួយការអ្នកវាយអត្ថបទ»

Email: vannchhoy.phuon@mjqeducation.edu.kh

Tel: 088 80 16 741